ឥណទានដែលមានការធានាដោយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ជាមួយ FTB គឺជាដំណោះស្រាយហិរញ្ញប្បទានដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់អាជីវកម្មនានាដែលខ្វះទ្រព្យបញ្ចាំ ដោយទទួលប្រាក់កម្ចីដែលធានាដោយ CGCC ។
ឥណទានដែលមានការធានាដោយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)
ដាក់ស្នើឥឡូវនេះ
លក្ខណៈពិសេស
រយៈពេលកម្ចី
រហូតដល់ ៧ឆ្នាំ
អត្រាការប្រាក់
ប្រកួតប្រជែង
រូបិយប័ណ្ណ
ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក
ទំហំឥណទាន
ចាប់ពី ៥០ ម៉ឺន ដុល្លារអាមេរិក ឬ ២ពាន់លានរៀលឡើងទៅ
សិទ្ធិទទួលបានកម្ចី
- អាជីវកម្មដែលមានម្ចាស់ភាគហ៊ុនជាសញ្ជាតិខ្មែរ (កាន់កាប់ភាគហ៊ុនលើសពី ៥០%)
- អាជីវកម្មដែលបានចុះបញ្ជីជាមួយអាជ្ញាធរពាក់ព័ន្ធ
- អាជីវកម្មដែលមិនទាន់បានចុះបញ្ជី ត្រូវតែចុះបញ្ជី បន្ទាប់ពីទទួលបានការធានាឥណទាន។ ប្រសិនបើអាជីវកម្មនោះនៅតែមិនទាន់ចុះបញ្ជី កម្រៃ ធានាឥណទានប្រចាំឆ្នាំ នឹងត្រូវបូកបន្ថែម ០,៥% នៃទំហំធានាឥណទានជារៀងរាល់ឆ្នាំ
- អាជីវកម្មដែលមានលទ្ធភាពសង
ឯកសារតម្រូវ
- ប្រវត្តិរូបក្រុមហ៊ុន
- វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
- អាជ្ញាប័ណ្ណអាជីវកម្ម
- ពន្ធប៉ាតង់
- របាយការណ៍ចំណូល ឬរបាយការណ៍សមតុល្យ
- ឯកសារបញ្ជាក់បន្ថែមអំពីប្រាក់ចំណូល និងអាជីវកម្ម
- អត្តសញ្ញាណបណ្ណជនជាតិខ្មែរ/លិខិតឆ្លងដែន/សៀវភៅគ្រួសារ (សម្រាប់អ្នកស្នើឥណទានផ្ទាល់)
- គម្រោងផែនការវិនិយោគអាជីវកម្ម
- របាយការណ៍ CBC
ទំនាក់ទំនង
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់យើងខ្ញុំតាម៖
- ផ្នែកថែទាំអតិថិជន៖ 1800 200 111
- អ៊ីម៉ែល៖ info@ftb.com.kh
អញ្ជើញមកសាខាធនាគារដែលនៅជិតលោកអ្នក។ ស្វែងរកយើងនៅទីនេះ



