FTB Logo

ឱកាសការងារ

នៅធនាគារ FTB យើងប្តេជ្ញាចិត្តក្លាយជានិយោជកដ៏ប្រសើរនិងឈានមុខ តាមរយៈការលើកកម្ពស់អាជីពការងារ ឆ្ពោះទៅអនាគតវែងឆ្ងាយ ដោយផ្តល់ជូននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព មានតម្លាភាព វប្បធម៌ប្រកបដោយការគោរព និងភាពរួមបញ្ចូល ។

ឱកាសការងារ

ចូលរួមនិងបញ្ចេញសមត្ថភាពរបស់អ្នកជាមួយFTB ដើម្បីការរីកចម្រើនដល់អាជីពរបស់អ្នក

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) គឺជាធនាគារពាណិជ្ជក្នុងស្រុកទី១ នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ។ ធនាគារ FTB បានផ្តល់ជូនអតិថិជននូវសេវាហិរញ្ញវត្ថុប្រកបដោយភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់ក្នុងធុរកិច្ចរបស់ខ្លួន ។ ផ្អែកលើចក្ខុវិស័យ ជាធនាគារពាណិជ្ជដែលមានការពេញចិត្តជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ FTB ប្តេជ្ញាបន្តគាំទ្រធុរកិច្ចរបស់អតិថិជនឲ្យកាន់តែរីកចម្រើនលូតលាស់ និងផ្តល់ជូនគ្រប់បុគ្គលិកនូវឱកាសអាជីពការងារ ដែលមានស្ថិរភាពយូរអង្វែងផងដែរ ។ ធនាគារកំពុងបន្តពង្រីកនូវវិសាលភាពប្រតិបត្តិការរបស់ខ្លួន និងពង្រឹងសមត្ថភាពបុគ្គលិកដើម្បីជួយទ្រទ្រង់នូវការរីកចម្រើនប្រកបដោយចីរភាពយូរអង្វែង។ ទន្ទឹមនឹងការពង្រីកប្រតិបត្តិការនេះធនាគារយើងខ្ញុំកំពុងស្វែងរកនូវបេក្ខភាពដែលមានគុណវុឌ្ឍិ និងឆន្ទៈខ្ពស់ ដើម្បីចូលរួមជាមួយធនាគារ FTB “និយោជកដ៏ប្រសើរនិងឈានមុខ” ។

មុខតំណែងការងារ

ភ្នាក់ងារសន្តិសុខ

-ភ្នំពេញ
ថ្ងៃផុតកំណត់: ៣០ វិច្ឆិកា ២០២៦