បញ្ចូលលុយទូរស័ព្ទតាម FTB Mobile មានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពី Smart

បញ្ចូលលុយទូរស័ព្ទតាម FTB Mobile មានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពី Smart

រយៈពេលប្រូម៉ូសិន ៖ មានប្រសិទ្ធភាពរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

មិនទាន់មាន FTB Mobile? តស់! ទាញយកទាំងអស់គ្នា http://onelink.to/adz7qf

បញ្ញតិ្ត និងលក្ខខណ្ឌ

  • ​​ ការផ្ដល់ជូននេះសម្រាប់អតិថិជន FTB ទាំងអស់ ដែលប្រើប្រាស់លេខទូរស័ព្ទប្រភេទបង់លុយជាមុន (Prepaid) ពី Smart។
  • ​​​ អតិថិជន FTB ដែលប្រើលេខ Smart នឹងឈ្នះរង្វាន់ភ្លាមៗរាល់ពេលបញ្ចូលលុយចាប់ពី 1ដុល្លារ ក្នុងមួយប្រតិបត្តិការតាម FTB Mobile។
  • អតិថិជន FTB ដែលជាអ្នកប្រើប្រព័ន្ធទូរស័ព្ទ Smart ថ្មី នឹងឈ្នះរង្វាន់ចំនួន 2 ភ្លាមៗ នៅពេលបញ្ចូលលុយចាប់ពី 1 ដុល្លារក្នុងមួយប្រតិបត្តិការជាលើកដំបូងបង្អស់។
  • ទាំងអតិថិជន Smart ចាស់ និងថ្មីទាំងអស់ នឹងទទួលបានឱកាសផ្សងសំណាង 2 ដង រាល់ពេលបញ្ចូលលុយចាប់ពី 1 ដុល្លារឡើងទៅ។ បញ្ចូលលុយកាន់តែច្រើន ទទួលបានឱកាសផ្សងសំណាងកាន់តែច្រើន៖
      • ប្រសិនបញ្ចូលលុយ 7.50 ដុល្លារ តាម FTB Mobile ទទួលបានឱកាសផ្សងសំណាង 16 ដង (7.50 ដុល្លារ យើងបង្គត់ឡើងទៅ 8)។
      • ប្រសិនបញ្ចូលលុយ 7.49 ដុល្លារ តាម FTB Mobile ទទួលបានឱកាសផ្សងសំណាង 14 ដង (7.49 ដុល្លារ យើងបង្គត់ចុះមក 7)។
  • រង្វាន់ដែលមាននៅក្នុងកម្មវិធីចាប់រង្វាន់ប្រចាំខែមានដូចជា រថយន្តអគ្គិសនី BYD Seagull ចំនួន 4 គ្រឿង និងរថយន្ដ BYD Dolphin ចំនួន 1 គ្រឿង។
  • ចំនួនឱកាសផ្សងសំណាង នឹងរាប់សារឡើងវិញ រាល់ពេលចាប់រង្វាន់មួយលើកៗ និងមិនរាប់បញ្ចូលទៅខែបន្ទាប់នោះទេ។ ការចាប់រង្វាន់នឹងធ្វើឡើងតាមកាលបរិច្ឆេទខាងក្រោម៖
    • ថ្ងៃទី 24 កក្កដា ដល់ 31 សីហា 2024 ហើយចាប់រង្វាន់នៅសប្តាហ៍ទី 1 ក្នុងខែកញ្ញា 2024 ដើម្បីជ្រើសរើសអ្នកឈ្នះរថយន្ដ BYD Seagull ចំនួន 1រូប។
    • ថ្ងៃទី 1 កញ្ញា ដល់ 3០ កញ្ញា 2024 ហើយចាប់រង្វាន់នៅសប្តាហ៍ទី 1 ខែ តុលា 2024 ដើម្បីជ្រើសរើសអ្នកឈ្នះរថយន្ដ BYD Seagull ចំនួន 1រូប។
    • ថ្ងៃទី 1 តុលា ដល់ 31 តុលា 2024 ហើយចាប់រង្វាន់នៅសប្តាហ៍ទី 1 ខែ វិច្ឆិកា 2024 ដើម្បីជ្រើសរើសអ្នកឈ្នះរថយន្ដ BYD Seagull ចំនួន 1រូប។
    • ថ្ងៃទី 1 វិច្ឆិកា ដល់ 3០ វិច្ឆិកា 2024 ហើយចាប់រង្វាន់នៅសប្តាហ៍ទី 1 ខែ ធ្នូ 2024 ដើម្បីជ្រើសរើសអ្នកឈ្នះរថយន្ដ BYD Seagull ចំនួន 1រូប។
    • ថ្ងៃទី 1 ធ្នូ ដល់ 31 ធ្នូ 2024 ហើយចាប់រង្វាន់នៅសប្តាហ៍ទី 1 ខែ មករា 2025 ដើម្បីជ្រើសរើសអ្នកឈ្នះរថ យន្ដ BYD Dolphin ចំនួន 1រូប។
  • ប្រសិនបើអតិថិជនបញ្ចូលលុយទូរស័ព្ទលេខផ្ទាល់ខ្លួន នោះលេខទូរស័ព្ទរបស់ពួកគាត់ នឹងទទួលបានឱកាសផ្សងសំណាង ឬឈ្នះរង្វាន់ភ្លាមៗ។ ប្រសិនបើអតិថិជនបញ្ចូលលុយឲ្យលេខអ្នកផ្សេង នោះលេខទូរស័ព្ទរបស់បុគ្គលនោះ នឹងទទួលបានឱកាសផ្សងសំណាង ឬឈ្នះរង្វាន់ភ្លាមៗ។
  • អតិថិជននឹងទទួលបានសារ SMS បញ្ជាក់ នៅពេលពួកគេឈ្នះរង្វាន់ភ្លាមៗ និងនៅពេលទទួលបានឱកាសផ្សងសំណាងចាប់រង្វាន់ប្រចាំខែ។ សារ SMS នឹងមានលេខកូដ ដើម្បីទុកប្ដូរយករង្វាន់។
  • ប្រសិនបើអតិថិជនឈ្នះរង្វាន់ទូរស័ព្ទ, Home Internet ឬស៊ីមកាតលេខពិសេស អតិថិជនអាចអញ្ជើញទៅបើករង្វាន់នៅទីតាំង Smart Shop ណាមួយ។
  • ប្រសិនបើអតិថិជនឈ្នះការបញ្ចុះតម្លៃពីដៃគូ SmartVIP អតិថិជនអាចប្រើប្រាស់រង្វាន់នោះនៅតាមទីតាំងរបស់ដៃគូ SmartVIP ស្របតាមលក្ខខណ្ឌរបស់ SmartVIP។
  • ប្រសិនបើអតិថិជនឈ្នះរង្វាន់ពីការចាប់រង្វាន់ផ្សងសំណាង អតិថិជននឹងត្រូវបានទាក់ទងដោយផ្ទាល់ដោយភ្នាក់ងារ Smart ជាមួយនឹងព័ត៌មានលម្អិតអំពីការប្តូរយករង្វាន់។ ក្នុងអំឡុងពេលនៃការប្ដូរយករង្វាន់ នឹងមានការថតវីដេអូទុកជាឯកសារ និងក្នុងគោលបំណងផ្សព្វផ្សាយប្រូម៉ូសិនរបស់ Smart។
  • ប្រសិនបើអតិថិជនឈ្នះរង្វាន់ទូរស័ព្ទ ម៉ូតូ កង់ ឬឧបករណ៍ច្រៀងខារ៉ាអូខេ ពួកគាត់អាចមកបើករង្វាន់នៅទីតាំង Smart Shop ណាមួយ។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយ លេខទូរស័ព្ទឈ្នះរង្វាន់ដែលបានបញ្ចុលលុយ សារ SMS បញ្ជាក់ដែលមានលេខកូដប្ដូររង្វាន់ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព។
  • អតិថិជនដែលឈ្នះរង្វាន់មានពេល 30 ថ្ងៃ ដើម្បីមកបើករង្វាន់។ នៅពេលស្នើសុំបើករង្វាន់ ម៉ូតូ, កង់, ទូរស័ព្ទ និងឈុតខារ៉ាអូខេ ទៅកាន់ Smart shop ដែលបានជ្រើសរើស នឹងត្រូវចំណាយពេល 1 សប្តាហ៍ ដើម្បីបញ្ជូនរង្វាន់ទាំងនោះទៅកាន់ហាងដែលបានស្នើសុំ។
  • រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឬរង្វាន់ផ្សេងទៀតបានទេ។
  • ធនាគារ FTB នឹងមិនទំនាក់ទំនងដោយផ្ទាល់ទៅកាន់អតិថិជនពាក់ព័ន្ធនឹងរង្វាន់ប្រូម៉ូសិននេះឡើយ។
  • រង្វាន់ដែលបានរៀបចំឡើងនៅក្នុងកម្មវិធីនេះ មិនមែនជាកម្មសិទ្ធិរបស់ធនាគារ FTB។ ចំពោះការមិនពេញចិត្តណាមួយ អ្នកឈ្នះរង្វាន់ត្រូវទំនាក់ទំនងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុន Smart។
  • ធនាគារ FTB និង ក្រុមហ៊ុន Smart Axiata រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្តូរ ឬកែសម្រួលលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនបាច់មានការជូនដំណឹងជាមុនឡើយ។