ឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យដោយគ្រាន់តែបញ្ចូលលុយទូរស័ព្ទប្រព័ន្ធ Smart តាមរយ: FTB Mobile

ឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យដោយគ្រាន់តែបញ្ចូលលុយទូរស័ព្ទប្រព័ន្ធ Smart តាមរយ: FTB Mobile

រយៈពេលប្រូម៉ូសិន ៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025។
បញ្ញតិ្ត និងលក្ខខណ្ឌ

  • • ប្រូម៉ូសិននេះផ្តល់ជូនសម្រាប់អ្នកប្រើប្រាស់ FTB Mobile ដែលកំពុងប្រើប្រាស់លេខទូរសព្ទប្រភេទបង់លុយជាមុន (លើកលែងតែអតិថិជនបង់លុយតាមក្រោយ) និង អ៊ីនធឺណិតតាមផ្ទះ (លេខទូរសព្ទចម្បងប្រភេទបង់លុយជាមុន)។
  • • អ្នកប្រើប្រាស់ FTB Mobile នឹងឈ្នះរង្វាន់ភ្លាមៗសម្រាប់ការបញ្ចូលទឹកប្រាក់ចាប់ពី 1 ដុល្លារ ឡើងទៅ ក្នុងមួយលើក តាមរយៈ FTB Mobile ។
  • • អតិថិជនបញ្ចូលទឹកប្រាក់តាម FTB Mobile ចាប់ពី 1 ដុល្លារ នឹងទទួលបានឱកាសចាប់រង្វាន់ 1 ដង
     • បញ្ចូលលុយតាម FTB Mobile ចំនួន 7.50 ដុល្លារ នឹងទទួលបានឱកាស 8 ដង (7.50 ដុល្លារ យើងបង្គត់ឡើងទៅ 8)
     • បញ្ចូលលុយតាម FTB Mobile ចំនួន 7.49 ដុល្លារ នឹងទទួលបានឱកាស 7 ដង (7.49 ដុល្លារ យើងបង្គត់ចុះទៅ 7)
  • • រង្វាន់ក្នុងកម្មវិធីចាប់រង្វាន់ មានដូចខាងក្រោម៖
    ការចាប់រង្វាន់ប្រចាំខែ៖
      • សប្តាហ៍ទី 1-2 ក្នុងខែឧសភា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
      • សប្តាហ៍ទី 1-2 ក្នុងខែមិថុនា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
      • សប្តាហ៍ទី 1-2 ក្នុងខែកក្កដា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
      • សប្តាហ៍ទី 1-2 ក្នុងខែសីហា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
      • សប្តាហ៍ទី 1-2 ក្នុងខែកញ្ញា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
      • សប្តាហ៍ទី 1-2 ក្នុងខែតុលា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
      • សប្តាហ៍ទី 1-2 ក្នុងខែវិច្ជិកា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
      • សប្តាហ៍ទី 1-2 ក្នុងខែធ្នូ៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
      • សប្តាហ៍ទី 1-2 ក្នុងខែមករា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់

    ការចាប់រង្វាន់ប្រចាំត្រីមាស៖
      • សម្រាប់ត្រីមាស ទី1 ក្នុងសប្តាហ៍ទី 1-2 នៃខែកក្កដា៖ រថយន្ត BYD ATTO 2 1រង្វាន់
      • សម្រាប់ត្រីមាស ទី2 ក្នុងសប្តាហ៍ទី 1-2 នៃខែតុលា៖ រថយន្ត BYD Sealion 5 1រង្វាន់
      • សម្រាប់ត្រីមាស ទី3 ក្នុងសប្តាហ៍ទី 1-2 នៃខែមករា៖ រថយន្ត BYD Shark 6 1រង្វាន់

    ការចាប់រង្វាន់បំណាច់ឆ្នាំ៖
      • ក្នុងសប្តាហ៍ទី 1-2 នៃខែមករា ឆ្នាំ2026៖ ខុនដូប្រភេទ 1បន្ទប់គេង 1យូនីត ពី បុរីប៉េងហ៊ួត ដឹស្តាប៉ូឡារីស 23

  • ប្រសិនបើអតិថិជនបញ្ចូលលុយសម្រាប់លេខផ្ទាល់ខ្លួន នោះលេខទូរសព្ទរបស់ពួកគេ នឹងឈ្នះរង្វាន់ភ្លាមៗ និងទទួលបានឱកាសចាប់រង្វាន់ប្រចាំខែ/ត្រីមាស/បំណាច់ឆ្នាំ។ ប្រសិនបើអតិថិជនបញ្ចូលលុយឱ្យលេខអ្នកដទៃ លេខទូរសព្ទរបស់បុគ្គលនោះ នឹងឈ្នះរង្វាន់ភ្លាមៗ ហើយក៏ទទួលបានឱកាសចាប់រង្វាន់ប្រចាំខែ/ត្រីមាស/បំណាច់ឆ្នាំ។
  • អតិថិជននឹងទទួលបានសារ SMS បញ្ជាក់ នៅពេលពួកគេឈ្នះរង្វាន់ភ្លាមៗ និងពេលទទួលបានឱកាសចាប់រង្វាន់ប្រចាំខែ/ត្រីមាស/បំណាច់ឆ្នាំ។ សារ SMS នឹងមានលេខកូដដើម្បីទុកប្ដូរយករង្វាន់ដែលបានឈ្នះ តម្រូវឱ្យមកបើកផ្ទាល់។
  • បើសិនអតិថិជនឈ្នះ លុយសុទ្ធ (10 ដុល្លារ និង 100 ដុល្លារ) ប័ណ្ណបញ្ចុះតម្លៃ ឬការផ្តល់ជូនស៊ីមកាតលេខពិសេស ពីរង្វាន់ឈ្នះភ្លាមៗ អតិថិជនអាចទៅបើកនៅតាមបណ្តា Smart Shop (លើកលែងសាខា ព្រលានយន្តហោះ)។
  • ប្រសិនបើអតិថិជន ឈ្នះការបញ្ចុះតម្លៃពីដៃគូ SmartVIP អ្នកអាចប្រើប្រាស់រង្វាន់នោះនៅតាមទីតាំងរបស់ដៃគូ SmartVIP ស្របតាមលក្ខខណ្ឌរបស់ SmartVIP។
  • ប្រសិនបើអតិថិជនឈ្នះរង្វាន់ពីការចាប់រង្វាន់ប្រចាំខែ/ត្រីមាស/បំណាច់ឆ្នាំ ពួកគេនឹងត្រូវបានទាក់ទងដោយផ្ទាល់ដោយភ្នាក់ងារ Smart ជាមួយនឹងព័ត៌មានលម្អិតអំពីការទទួលរង្វាន់។ ក្នុងអំឡុងពេលនៃការទទួលរង្វាន់ ក្រុមហ៊ុន Smart នឹងមានការថតវីដេអូទុកជាឯកសារ និងក្នុងគោលបំណងផ្សព្វផ្សាយប្រម៉ូសិនរបស់យើង។
  • ដើម្បីប្តូរយករង្វាន់ អតិថិជនត្រូវតែមានឯកសារ៖
      • លេខទូរសព្ទដែលបានបញ្ចុលលុយ ហើយឈ្នះរង្វាន់
      • សារ SMS បញ្ជាក់ដែលមានលេខកូដដើម្បីប្ដូរយករង្វាន់
      • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព។
  • សម្រាប់ឱកាសចាប់រង្វាន់ប្រចាំខែ នឹងមិនរាប់បញ្ចូលទៅខែបន្ទាប់នោះទេ។ ចំនួនឱកាសចាប់រង្វាន់នឹងត្រូវរាប់សាជាថ្មីនៅពេលចូលខែថ្មី ហើយការចាប់រង្វាន់នឹងត្រូវធ្វើឡើងនៅចន្លោះសប្តាហ៍ទី1 ឬទី2 នៃខែបន្ទាប់។
  • សម្រាប់ឱកាសចាប់រង្វាន់ប្រចាំត្រីមាស នឹងរាប់បញ្ចូលឱកាសចាប់រង្វាន់សរុបទាំង 3 ខែក្នុងត្រីមាសនីមួយៗ ដូចនេះ៖ ការចាប់រង្វាន់ប្រចាំត្រីមាស លើកទី1 (រាប់ឱកាសចាប់រង្វាន់ពីខែមេសាដល់មិថុនា)ការចាប់រង្វាន់ប្រចាំត្រីមាស លើកទី2 (រាប់ឱកាសចាប់រង្វាន់ពីខែកក្កដាដល់កញ្ញា) និង ការចាប់រង្វាន់ប្រចាំត្រីមាស លើកទី3 (រាប់ឱកាសចាប់រង្វាន់ពីខែតុលាដល់ធ្នូ)។
  • សម្រាប់ឱកាសចាប់រង្វាន់ប្រចាំបំណាច់ឆ្នាំ នឹងរាប់បញ្ចូលពី ថ្ងៃចាប់ផ្តើម ដល់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025។
  • អតិថិជនមានពេល 30 ថ្ងៃដើម្បីមកបើករង្វាន់។ បន្ទាប់ពីការស្នើសុំបើករង្វាន់ ទៅកាន់ Smart shop ដែលបានជ្រើសរើសរួច អតិថិជននឹងត្រូវចំណាយពេលរងចាំ1 សប្តាហ៍ ដើម្បីក្រុមការងារ រៀបចំរង្វាន់ទៅកាន់Smart shop ដែលបានស្នើសុំ។ សម្រាប់រង្វាន់ដូចជា ឡាន និង ខុនដូ ក្រុមហ៊ុន Smart នឹងទាក់ទងទៅកាន់អតិថិជនដែលបានឈ្នះនៅពេលអតិថិជនអាចបើករង្វាន់នៅទីតាំងដែលរៀបចំប្រគល់ជូនរង្វាន់បាន។
  • រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឬរង្វាន់ផ្សេងទៀតបានទេ។
  • ធនាគារ FTB នឹងមិនទំនាក់ទំនងដោយផ្ទាល់ទៅកាន់អ្នកឈ្នះរង្វាន់ពីប្រូម៉ូសិននេះឡើយ។
  • ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា និងក្រុមហ៊ុន Smart រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្តូរ ឬកែសម្រួលលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនបាច់មានការជូនដំណឹងជាមុនឡើយ ។