ទទួលបានប្រាក់ត្រឡប់មកវិញ ៥ដុល្លារ សម្រាប់ម្ចាស់ប័ណ្ណ ៣០០នាក់ចំណាយច្រើនជាងគេ ពេលទូទាត់ថ្លៃសាំងតាមប័ណ្ណឥណពន្ធ FTB Visa

ទទួលបានប្រាក់ត្រឡប់មកវិញ ៥ដុល្លារ សម្រាប់ម្ចាស់ប័ណ្ណ ៣០០នាក់ចំណាយច្រើនជាងគេ ពេលទូទាត់ថ្លៃសាំងតាមប័ណ្ណឥណពន្ធ FTB Visa

រយៈពេលប្រូម៉ូសិន ៖ មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤

មិនទាន់មានប័ណ្ណ FTB Visa មែនទេ? សូមអញ្ជើញមកកាន់ សាខា របស់យើងខ្ញុំដែលនៅជិតលោកអ្នកបំផុតថ្ងៃនេះ!

បញ្ញតិ្ត និងលក្ខខណ្ឌ

  • ​​ កម្មវិធីប្រូម៉ូសិននេះ ផ្តល់ជូនគ្រប់ម្ចាស់ប័ណ្ណឥណពន្ធ FTB Visa (Classic and Gold) លើកលែងប័ណ្ណនិម្មិត។
  • ​​​ ការផ្ដល់ជូន សម្រាប់ម្ចាស់ប័ណ្ណ ៣០០នាក់ ដែលចំណាយច្រើនជាងគេបំផុត ប្រចាំខែនីមួយៗ លើការទូទាត់ថ្លៃសាំងនៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច និងទិញទំនិញនៅហាង Star Mart តាមរយៈប័ណ្ណឥណពន្ធ FTB Visa ជាមួយម៉ាស៊ីនឆូតប័ណ្ណFTB នឹងទទួលបានប្រាក់ត្រឡប់មកវិញ ៥ដុល្លារ។
  • ការផ្តល់ជូននេះត្រូវបានកំណត់សម្រាប់ម្ចាស់ប័ណ្ណ ចំនួន ៣០០នាក់ តែប៉ុណ្ណោះក្នុងខែនីមួយៗ។
  • ការផ្ដល់ជូននេះ សម្រាប់ម្ចាស់ប័ណ្ណ ដែលចំណាយសរុបប្រចាំខែក្នុងទំហំទឹកប្រាក់យ៉ាងហោចណាស់ចាប់ពី ១០០ដុល្លារឡើងទៅ។
  • ម្ចាស់ប័ណ្ណត្រូវចំណាយចាប់ពី 1ដុល្លារឡើងទៅក្នុងមួយប្រតិបត្តិការ ។
  • រាល់ការចំណាយក្នុងខែនីមួយៗ មិនត្រូវបានបូកបញ្ចូលទៅខែបន្ទាប់ឡើយ។
  • ម្ចាស់ប័ណ្ណដែលទទួលបានប្រាក់ត្រឡប់ ៥ដុល្លារ នៅតែមានសិទ្ធិទទួលបានប្រាក់ត្រឡប់នាខែបន្ទាប់។ ទឹកប្រាក់ត្រឡប់ នឹងត្រូវបានដាក់បញ្ចូលទៅក្នុងគណនីដែលភ្ជាប់ជាមួយប័ណ្ណ ដែលបានធ្វើប្រតិបត្តិការ ក្នុងរយៈពេល1សប្តាហ៍បន្ទាប់ (នៃថ្ងៃធ្វើការ) ក្រោយខែនីមួយៗ ក្នុងអំឡុងពេលប្រូម៉ូសិន។
  • ធនាគារ FTB សូមរក្សាសិទ្ធិក្នុងផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីប្រូម៉ូសិននេះ ដោយពុំចាំបាច់ជូនដំណឹងជាមុន។

ស្វែងរកទីតាំងស្ថានីយ Caltex សម្រាប់កម្មវិធីប្រូម៉ូសិន