ក្លាយជាអតិថិជនVIP ទទួលបាន Visa CashCard រហូតដល់១៥០ដុល្លារ!


បើកគណនីវីអាយភី នៅធនាគារ FTB ដើម្បីទទួលយកនូវបទពិសោធសេវាកម្មប្រកបដោយអាទិភាព និងឧត្តមភាពខ្ពស់ នឹងទទួលបានប័ណ្ណវីសាកាសកាតពណ៌មាសដែលមានទឹកប្រាក់រហូតដល់១៥០ដុល្លារ។
ប្រាក់រង្វាន់
លក្ខខណ្ឌចូលរួម | សមតុល្យ | ប្រាក់រង្វាន់ |
---|---|---|
គណនីប្រាក់បញ្ញើមានកាលកំណត់ ចាប់ពី០៦ខែឡើងទៅ | ≥ ១០០.០០០ដុល្លារ ឬ ≥ ៤០០លានរៀល |
ប័ណ្ណវីសាកាសកាតពណ៌មាស $150 |
កម្រិតសមតុល្យមធ្យមប្រចាំខែ | ≥ ២៥.០០០ដុល្លារ ឬ ≥ ១០០លានរៀល |
ប័ណ្ណវីសាកាសកាតពណ៌មាស $100 |
លក្ខណៈពិសេស
- សម្រាប់គណនីឯកត្តជន ឬគណនីរួម
- ជម្រើសគណនីជា ប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក
- ផ្តល់ជូនពិសេសចំពោះកម្រៃលើការផ្ទេរប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេស
- ប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណេត/សេវាធនាគារចល័តដោយឥតគិតថ្លៃ
កម្រៃសេវា
កម្រៃថែរក្សាគណនី | ឥតគិតថ្លៃ |
កម្រៃលើរបាយការណ៍គណនី | ឥតគិតថ្លៃ |
កម្រៃប្រតិបត្តិការក្នុងសាខា FTB | ឥតគិតថ្លៃ |
កម្រៃធ្វើប័ណ្ណ ATM ឡើងវិញ | ឥតគិតថ្លៃ |
លិខិតបញ្ជាក់សមតុល្យធនាគារ | ឥតគិតថ្លៃ |
ឧបករណ៏សម្រាប់ប្រើប្រាស់សេវាធនាគារតាមអ៊ិនធឺណេត (OTP) | ឥតគិតថ្លៃ |
កម្រៃលើកូនសៀវភៅធនាគារ (សៀវភៅពីរក្បាលក្នុងមួយឆ្នាំ) | ឥតគិតថ្លៃ |
កម្រៃលើមូលប្បទានបត្រ (សៀវភៅមួយក្បាលក្នុងខែ) | ឥតគិតថ្លៃ |
សិទ្ធិទទួលបាន
រង្វាន់ទាំងអស់នឹងត្រូវផ្តល់ជូនចំពោះអតិថិជនដែលបើកគណនីថ្មី ឬដាក់ប្រាក់បន្ថែម ដើម្បីចូលជាអតិថិជនវីអាយភី ក្នុងអំឡុងពេលយុទ្ធនាការ ។
មិនមានសិទ្ធិទទួលបាន
- គណនីរបស់ក្រុមហ៊ុន ឬ/និង ស្ថាប័នហិរញ្ញវត្ថុ
- គណនីត្រូវបានផ្តល់ជូនជាមួយលក្ខខណ្ឌពិសេស
- គោលបំណងផ្សេងទៀតដែលត្រូវបានវាយតម្លៃថាមិនមានសិទ្ធិទទួលបានដោយអ្នកគ្រប់គ្រង ។
បញ្ញាតិ និងលក្ខខណ្ឌទូទៅ
- អតិថិជនដែលទទួលបានប្រាក់រង្វាន់ក្នុងកម្មវិធីនេះតម្រូវឱ្យរក្សាគណនីជាមួយធនាគារ FTB យ៉ាងតិច ៦ ខែបន្ទាប់ពីថ្ងៃបើកគណនី ។ ចំនួនទឹកប្រាក់ដែលបានផ្តល់ជូនជាប្រាក់រង្វាន់ក្នុងអំឡុងពេលបើកគណនីនឹងត្រូវបានកាត់ចេញពីគណនីរបស់អតិថិជន សម្រាប់ការបិទគណនីមុនកាលកំណត់ ។
- FTB មានឆន្ទានុសិទ្ធិក្នុងការសម្រេចដោយមិនអនុញ្ញាតឲ្យបុគ្គល ឬអតិថិជនណាម្នាក់ចូលរួមក្នុងកម្មវិធីនេះដោយពុំចាំបាច់ផ្តល់ការជូនដំណឹង និង/ឬហេតុផលណាមួយឡើយ ។
- FTB សូមរក្សាសិទ្ធិផ្លាស់ប្តូរលក្ខខណ្ឌដោយមិនចាំបាច់ជូនដំណឹងជាមុន ។
- កម្មវិធីនេះមិនអាចប្រើរួមគ្នាជាមួយការផ្តល់ជូនជាពិសេស និងប្រ៉ូម៉ូសិនផ្សេងទៀតដែលរៀបចំឡើងដោយ FTB នោះទេ លើកលែងតែមានការបញ្ជាក់ផ្សេង។
- ក្នុងករណីមានភាពលម្អៀងរវាងលក្ខខណ្ឌនេះ និងលក្ខខណ្ឌដែលមានចែងនៅខិត្តប័ណ្ណផ្សព្វផ្សាយទីផ្សារ ឬសម្ភារផ្សព្វផ្សាយដែលទាក់ទងនឹងកម្មវិធីនេះ លក្ខខណ្ឌទាំងនេះនឹងមានសុពលភាព ។
- ច្បាប់និងបទប្បញ្ញត្តិទូទៅនៃការបើកគណនី និងលក្ខខណ្ឌនៃការបើកគណនីVIP នឹងត្រូវអនុវត្ត ។