ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ចូលរួមកសាងជីវិតឡើងវិញ


ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) កំពុងចូលរួមជួយដល់ជនរងគ្រោះដែលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់កាលពីពេលថ្មីៗនេះ តាមរយៈការគាំទ្រដល់ប៉ុស្តិ៍យុទ្ធនាការសង្គ្រោះជនរងគ្រោះដោយទឹកជំនន់ ។ លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិរបស់ធនាគារFTB បានធានាចំពោះកិច្ចសហប្រតិបត្តិការរបស់ពួកគេសម្រាប់បុព្វហេតុដ៏ល្អមួយនេះក្នុងអំឡុងពេលដែលថ្នាក់ដឹកនាំរបស់កាសែតភ្នំពេញប៉ុស្តិ៍បានទៅកាន់ទីស្នាក់ការកណ្តាលរបស់ធនាគារFTB កាលពី ថ្ងៃសុក្រ ទី0៦ ខែវិច្ឆិកា ឆ្នាំ២០២០ ៕