សេចក្តីជូនដំណឹងអំពីការបើកដំណើរការសាខាកំពង់ផែភ្នំពេញ


ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាសូមគោរពជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ឲ្យបានជ្រាបថា៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាសាខាកំពង់ផែភ្នំពេញដែលមានអាសយដ្ឋានផ្ទះលេខ៦៤៩ តីរវិថីព្រះស៊ីសុវត្ថិ កំពង់ផែភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នឹងបើកដំណើរការនៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:០០ នាទីរសៀល រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយបន្ថយចំនួនបុគ្គលិកស្របតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ។

សូមអរគុណចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រធនាគារយើងខ្ញុំ ។