សេចក្តីជូនដំណឹង


ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាសូមគោរពជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ឲ្យបានជ្រាបថា៖ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការ ទប់ស្កាត់ បង្ការ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងរក្សាសុខមាលភាពសាធារណៈ និងធានាសុវត្ថិភាពក្នុងសហគមន៍ ក្នុងអំឡុងពេលនៃការបិទខ្ទប់នៅភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ។ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា នឹងបើកដំណើរការប្រតិបត្តិការ ដោយបន្ថយចំនួនបុគ្គលិកស្របតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ។ សម្រាប់អតិថិជនដែលមានតម្រូវការចាំបាច់ប្រើប្រាស់សេវាកម្មធនាគារ លោកអ្នកអាចអញ្ជើញមកសាខាទាំងបួនខាងក្រោម៖

ម៉ោងប្រតិបត្តិការ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:០០ នាទីរសៀល

១. សាខាការិយាល័យកណ្តាល (បាក់ទូក) ដែលមានអាសយដ្ឋានស្ថិតនៅអគារ៣៣C-D មហាវិថីឆេកូ (ផ្លូវលេខ១៦៩) សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

២. សាខាសម្តេចប៉ាន ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៤៩ ផ្លូវលេខ២១៤ កែងផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

៣. សាខាក្រមួនសរ អាសយដ្ឋានអគារលេខ៤A រុក្ខវិថីក្រមួនស សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

៤. សាខាទួលគោក អាសយដ្ឋានអគារលេខ៨០ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អតិថិជនទាំងអស់នៅតែអាចប្រើប្រាស់សេវាធនាគារចល័ត (មហាបុត្រ) ធនាគារអនឡាញ និងអេធីអឹមបានជា ធម្មតា ។

សូមអរគុណចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រធនាគារយើងខ្ញុំ ។