ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាបរិច្ចាគមូលនិធិជូនកាកបាទក្រហមកម្ពុជាដើម្បីសង្គ្រោះជនរងគ្រោះដោយទឹកជំនន់


ស្ថានភាពទឹកជំនន់នៅប្រទេសកម្ពុជាបានបញ្ចប់ទៅហើយក្តី ប៉ុន្តែគ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះនៅតែជួបទុក្ខលំបាក ។ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទីមួយដែលបានឆ្លងកាត់ទុក្ខលំបាកបែបនេះជាមួយអតិថិជន និងសហគមន៍ជាច្រើនដំណាក់កាលកន្លងមក ធនាគារFTBយើងខ្ញុំបានបន្តចែករំលែកនូវធនធានដើម្បីជួលសម្រាលបន្ទុកគ្រួសារ និងសហគមន៍ដែលរងគ្រោះ តាមរយៈការចូលរួមបរិច្ចាគថវិកាសរុបចំនួន សែសិបលានរៀល ជូនដល់កាកបាទក្រហមកម្ពុជា ។