ឱកាសការងារ

បុគ្គលិកផ្នែកទំនាក់ទំនងដៃគូពាណិជ្ជកម្មតាមអេឡិចត្រូនិច

កិច្ចការចម្បងៗ និងការទទួលខុសត្រូវ

  • ធ្វើការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មរបស់ធនាគារតាមរយៈទូរស័ព្ទទៅអតិថិជន
  • ទាក់ទងអតិថិជនគោលដៅ ឬអតិថិជនដែលមានស្រាប់ ដើម្បីជូនដំណឹងអំពីផលិតផល និងសេវាកម្ម
  • មានសមត្ថភាពក្នុងការកំណត់ពីតម្រូវការរបស់អតិថិជន បង្ហាញសេវាកម្ម Ecommerce និងផលិតផលផ្សេងៗទៀតរបស់ធនាគារ
    ឲ្យបានត្រឹមត្រូវដោយផ្អែកលើតម្រូវការរបស់អតិថិជន
  • ធ្វើការតាមដានទៅអតិថិជន ពីតម្រូវការដែលពាក់ព័ន្ធផ្សេងៗ
  • រៀបចំជាសំណួរ ចម្លើយសម្រាប់ដោះស្រាយជាមួយអតិថិជន មុនពេលលក់ និងក្រោយការលក់
  • មានចំណេះដឹងច្បាស់លាស់ អំពីផលិតផល និងសេវាកម្មធនាគារ
  • រក្សាទុកនូវព័ត៌មានរបស់អតិថិជនឲ្យបានត្រឹមត្រូវសម្រាប់ធ្វើការទំនាក់ទំនង
  • កំណត់អត្តសញ្ញាណ និងសម្គាល់នូវប្រភេទអតិថិជន ដើម្បីងាយស្រួលក្នុងការកែលម្អទៅតាមតម្រូវការរបស់អតិថិជន
  • មានការប្រាស្រ័យទាក់ទង និងការសហការល្អជាមួយនឹងក្រុមការងារ
  • មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងលក់ ដើម្បីសម្រេចបាននូវគោលដៅ លក់នាពេលអនាគត
  • កត់ត្រានៅរាល់ព័ត៌មានហៅទូរសព្ទទៅកាន់អតិថិជន និងកត់ត្រានូវព័ត៌មានសំខាន់ផ្សេងៗ
  • ការងារផ្សេងៗទៀតទៅតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង

ជំនាញ និងបទពិសោធន៍

  • បរិញ្ញបត្រផ្នែកធនាគារ ហិរញ្ញវត្ថុ ឬផ្នែកផ្សេងៗដែលពាក់ព័ន្ធ
  • លើកទឹកចិត្តដល់និស្សិតដែលទើបបញ្ចប់ការសិក្សាអាចធ្វើការដាក់ពាក្យបាន
  • មានជំនាញ និងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងល្អជាមួយអតិថិជនបានគ្រប់កម្រិត
  • មានចំណេះដឹង និងបទពិសោធន៍ផ្នែកលក់ និងលក់តាមប្រព័ន្ធអេឡិចត្រូនិច
  • មានបទពិសោធន៍ក្នុងការនិយាយពន្យល់អំពីផលិតផល និងសេវាកម្មទៅកាន់អតិថិជនបានច្បាស់ល្អ និងអាចធ្វើការទំនាក់ទំនង ទៅកាន់អតិថិជនបានច្រើនក្នុងមួយថ្ងៃ
  • មានចំណេះដឹងអំពីដំណើរការនៃការលក់ តាំងពីការចាប់ផ្តើម រហូតដល់បិទការលក់
  • មានចំណង់ចំណូលចិត្តខ្ពស់ក្នុងការធ្វើការងារជាក្រុម និងអាចដោះស្រាយបញ្ហាបានល្អ

Download Job Announcement

បុគ្គលិកផ្នែកទំនាក់ទំនងដៃគូពាណិជ្ជកម្មតាមអេឡិចត្រូនិច

របៀបដាក់ពាក្យ៖

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥

Please visit our website: https://www.ftbbank.com/careers

Contact

Head Office Branch

HR Department

Tel : +855(0)23 862 111
Fax : +855(0)23 426 108/ 426 410
Email : info@ftbbank.com
Website : www.ftbbank.com
Swift Code : FTCCKHPP
Address : No. 33CD, Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia.