ឱកាសការងារ

ភ្នាក់ងារទំនាក់ទំនងសាខា

ផ្តល់ទំនុកចិត្តជូនអតិថិជនដើម្បីឱ្យអាជីវកម្មធនាគារមានភាពរីកចម្រើន និងយល់ដឹងយ៉ាងច្បាស់អំពីតម្រូវការហិរញ្ញវត្ថុរបស់ អតិថិជន និងរក្សាទំនាក់ទំនងជាមួយអតិថិជនឱ្យបានយូរអង្វែង ។

កិច្ចការចម្បងៗ និងការទទួលខុសត្រូវ

  • ជួបជាមួយអតិថិជនដើម្បីផ្សព្វផ្សាយអំពីសេវាកម្ម និងផលិតផលរបស់ធនាគារ
  • ផ្តល់ព័ត៌មានជូនអតិថិជនដោយប្រើពាក្យសំដីសមរម្យ​ និងទន់ភ្លន់
  • ធ្វើការបើកគណនីថ្មីជូនអតិថិជន
  • ធានាអោយមាននូវប្រសិទ្ធិភាពការងារស្របតាមផែនការដែលបានកំណត់ដោយធនាគារ
  • ​​​​​​​​មានការអភិវឌ្ឍប៍ចំណេះដឹងថ្មីៗ មានការសហការ មានភាពឆ្នៃប្រឌិតខ្ពស់ និងចេះកសាងបណ្តាញទំនាក់ទំនងខាងក្រៅបន្ថែម ដើម្បីធ្វើការផ្សព្វផ្សាយ អំពីសេវាកម្ម និងផលិតផលរបស់ធនាគារ ។
  • គោរពតាមគោលការណ៍​ សេចក្តីណែនាំ និងនិតិវិធីរបស់ធនាគារអោយមានប្រសិទ្ធភាពខ្ពស់
  • ការទទួលខុសត្រូវផ្សេងៗទៀត ទៅតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង

ជំនាញ និងបទពិសោធន៍

  • បរិញ្ញបត្រផ្នែកធនាគារ ទីផ្សារ​ ឬផ្នែកនានាដែលពាក់ព័ន្ធ
  • មានបទពិសោធន៍បម្រើការងារក្នុងវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ ខាងផ្នែកលក់ ឬផ្នែកទីផ្សារយ៉ាងតិច១ឆ្នាំ
  • ផ្ដល់សេវាកម្មជូនអតិថិជនបានល្អ និងមានទេពកោសល្យខាងផ្នែកលក់
  • បេក្ខជនដែលមានបទសោធន៍ខាងផ្នែកលក់ ត្រូវបានជ្រើសជាអាទិភាព
  • មានជំនាញវិជ្ជាជីវៈ និងចេះគ្រប់គ្រងពេលវេលាបានល្អ
  • អាចធ្វើការងារជាក្រុម មានការសហការល្អ និងចេះបត់បែនក្នុងការងារ
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ
  • មានចំណេះដឹងផ្នែកភាសាចិនកាន់តែប្រសើរ
  • អាចប្រើប្រាស់កុំព្យូទ័របានល្អ​ (Microsoft Office Word & Excel)​

Download Job Announcement

Branch Relationship Officer

របៀបដាក់ពាក្យ៖

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥

Please visit our website: https://www.ftbbank.com/careers

Contact

Head Office Branch

HR Department

Tel : +855(0)23 862 111
Fax : +855(0)23 426 108/ 426 410
Email : info@ftbbank.com
Website : www.ftbbank.com
Swift Code : FTCCKHPP
Address : No. 33CD, Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia.