ឱកាសការងារ

ប្រធានផ្នែកប្តូររូបិយប័ណ្ណ និងផលិតផលរតនាភិបាល

មុខងារនេះស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ របស់នាយក-នាយិកានាយកដ្ឋានរតនាភិបាល ដោយមានមានការតួនាទី និងភារកិច្ចរួម ធ្វើផែនការ និងលក់ផលិតផលរតនាភិបាលកើនឡើងជាប្រចាំឆ្នាំ កំណត់អត្រាប្តូររូបិយប័ណ្ណ សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ របស់ធនាគារ FTB ប្រកបដោយការប្រកួតប្រជែង ។

កិច្ចការចម្បងៗ និងការទទួលខុសត្រូវ

  • ចាត់ចែង គ្រប់គ្រង ការលក់ផលិតផលរតនាភិបាល និងធ្វើផែនការលក់កើនឡើងជាប្រចាំឆ្នាំនីមួយៗ ។
  • ចាត់ចែង គ្រប់គ្រង និងធ្វើការលក់ផលិតផលរតនាភិបាល (FX, SWAP…) តាមគ្រប់មធ្យោបាយ ដោយផ្ទាល់ជាមួយស្ថាប័នហិរញ្ញវត្ថុ ផ្សេងទៀត (Inter-bank) និងប្រយោល ធានារកប្រាក់ចំណូលទៅតាមផែនការបានកំណត់ប្រចាំឆ្នាំ ។
  • ចាត់ចែង រៀបចំកំណត់អត្រាប្តូររូបិយប័ណ្ណ សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ របស់ធនាគារ FTB ឱ្យបានត្រឹមត្រូវច្បាស់លាស់ និងទាន់ពេល វេលា ។
  • ចាត់ចែង សិក្សាស្រាវជ្រាវប្រចាំថ្ងៃ ពីអត្រាប្តូររូបិយប័ណ្ណនៅលើទីផ្សារក្នុងស្រុក ឬគូប្រកួតប្រជែង និងតាមដានពី បម្រែបម្រួលអត្រាប្តូរ រូបិយប័ណ្ណបរទេស ដើម្បីជាមូលដ្ឋានក្នុងការកំណត់អត្រាប្តូររូបិយប័ណ្ណ សម្រាប់ប្រតិបត្តិការរបស់ធនាគារ FTB ប្រចាំថ្ងៃប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ។
  • ចាត់ចែង ត្រួតពិនិត្យ ផ្តល់ការគាំទ្រដល់គ្រប់សាខាធនាគារ FTB ពីប្រតិបត្តិការប្តូររូបិយប័ណ្ណ ផ្តល់ព័ត៌មានទាន់ហេតុការណ៍ពីបម្រែបម្រួល អត្រាប្តូររូបិយប័ណ្ណ ការចរចាផ្តល់អត្រាប្តូររូបិយប័ណ្ណពិសេស ឬដំណោះស្រាយផ្សេងៗ ឱ្យបានច្បាស់លាស់ ទាន់ពេល និងតាម តម្រូវការពេញចិត្តរបស់អតិថិជន ។
  • ចាត់ចែង សរសេរសេចក្តីណែនាំ ជូនដំណឹងដល់សាខាធនាគារ FTB ឬនីតិវិធីពាក់ព័ន្ធនឹងការលក់ផលិតផលរតនាភិបាល ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ សម្រាប់ការអនុវត្តកាន់តែរលូន ។
  • ការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង ។

ជំនាញ និងបទពិសោធន៍

  • បរិញ្ញបត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច ឬផ្នែកនានាដែលពាក់ព័ន្ធ ឬអនុបណ្ខិតកាន់តែប្រសើរ
  • មានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ ផ្នែករតនាភិបាល ក្នុងវិស័យធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ
  • មានជំនាញក្នុងការរៀបចំ ដឹកនាំ ចាត់ចែង និងគ្រប់គ្រងពេលវេលាបានល្អ
  • មានភាពអត់ធ្មត់ មានការទទួលខុសត្រូវខ្ពស់ និងមានការយកចិត្តទុកដាក់ក្នុងការងារ
  • មានចំណង់ចំណូលចិត្តខ្ពស់ក្នុងការធ្វើការងារជាក្រុម និងអាចដោះស្រាយបញ្ហាបានល្អ
  • មានចំណេះដឹងខាងហានិភ័យប្រតិបត្តិការ គោលការណ៍ និងនីតិវិធី
  • មានជំនាញទំនាក់ទំនង និងកសាងទំនាក់ទំនងល្អទាំងក្នុង និងក្រៅស្ថាប័ន
  • មានចំណេះដឹងភាសាអង់គ្លេស និងអាចប្រើប្រាស់កុំព្យូទ័របានស្ទាត់ជំនាញ (Microsoft Office Word & Excel)

Download Job Announcement

Manager, FX & Treasury Dealing Unit

របៀបដាក់ពាក្យ៖

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥

Please visit our website: https://www.ftbbank.com/careers

Contact

Head Office Branch

HR Department

Tel : +855(0)23 862 111
Fax : +855(0)23 426 108/ 426 410
Email : info@ftbbank.com
Website : www.ftbbank.com
Swift Code : FTCCKHPP
Address : No. 33CD, Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia.