បរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់បុគ្គលិក FTB

នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានរៀបចំ កម្មវិធី “បរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់បុគ្គលិក FTB” ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងគោលបំណងជួយអាយុជីវិតជនរងគ្រោះដោយឧប្បត្តិវហេតុនានា ដែលមានតម្រូវការឈាមសម្រាប់ការសង្គ្រោះបន្ទាន់។

កម្មវិធី “បរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់បុគ្គលិក FTB” នេះជាសកម្មភាពការងារសង្គមមួយ ក្នុងចំណោមសកម្មភាពសង្គមផ្សេងៗទៀតរបស់ធនាគារ FTB ស្របតាមបេសកម្មមួយ គឺប្រតិបត្តិការអាជីវកម្ម ប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះសង្គម និងបរិស្ថាន។