ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ 2022

នៅក្នុងឆ្នាំ២០២២នេះ ក៏ដូចជាបណ្តាឆ្នាំមុនៗផងដែរ ធនាគារ FTB បានចូលរួម និងឧបត្ថម្ភជាបន្តបន្ទាប់ដល់ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ដែលជាព្រឹត្តិការកីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះប្រារព្ធរៀបចំឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណង៖
• អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរ រាជមាតាជាតិខ្មែរ
• សប្បុរសធម៌ មន្ទីរពេទ្យគន្ធបុប្ផា
• ភ្នំពេញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ
• រត់ឆ្ពោះទៅស៊ីហ្គេម ២០២៣ នៅកម្ពុជា

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) នៅតែបន្តចូលរួមសកម្មភាពសង្គមតាមរយៈ បេសកកម្ម គឺប្រតិបត្តិការអាជីវកម្ម ប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះសង្គម និងបរិស្ថាន។ ធនាគារតែងតែចូលរួមយ៉ាងសកម្មក្នុងនាមជាអ្នកឧបត្ថម្ភ និងបរិច្ចាគទាំងថវិកា និងសម្ភារដើម្បីគាំទ្រនូវកម្មវិធី និងអង្គភាពផ្សេងៗទៀតដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងមានឥទ្ធិពលវិជ្ជមានទៅលើសហគមន៍ និងសង្គមជាតិទាំងមូលរបស់យើង ។