Announcement


ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាសូមជម្រាបជូនដំណឹងដល់អតិថិជនឲ្យបានជ្រាបថា៖ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ មានអតិថិជនចំនួនពីរនាក់បានអញ្ជើញមកធ្វើប្រតិបត្តិការជាមួយគ្នានៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាសាខាការិយាល័យកណ្តាល (បាក់ទូក) ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ។ អនុលោមតាមការណែនាំរបស់អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ បុគ្គលិកដែលបានទំនាក់ទំនងជាមួយអតិថិជនខាងលើត្រូវធ្វើតេស្ត និងចត្តាឡីស័កតាមវិធានរបស់ក្រសួងសុខាភិបាល ។
សម្រាប់ដំណើរប្រតិបត្តិការសាខាបាក់ទូកនាថ្ងៃចន្ទ ទី១២ និងថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ខាងមុខ ធនាគារយើងខ្ញុំរង់ចាំអនុវត្តតាមការណែនាំ ហើយបាននឹងកំពុងបន្តអនុវត្តតាមវិធានរបស់ក្រសួង សុខាភិបាលដើម្បីចូលរួមបង្ការ ការពារការរីករាលដាលនៃជំងឺកូវីដ-១៩ និងរក្សានូវសុខមាលភាព សាធារណៈ និងធានាសុវត្ថិភាពក្នុងសហគមន៍ ។
សម្រាប់តម្រូវការធ្វើប្រតិបត្តិការនាចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) អតិថិជនទាំងអស់អាចទៅធ្វើប្រតិបត្តិការនៅសាខាទួលគោក និងសាខាផ្សារធំថ្មីដែលបើកដំណើរការរៀងរាល់ចុងសប្តាហ៍។ ទន្ទឹមនឹងនេះ អតិថិជនទាំងអស់នៅតែអាចប្រើប្រាស់ សេវាធនាគារចល័ត (មហាបុត្រ) សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណេត និងអេធីអឹមបានជាធម្មតា ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ផ្នែកថែទាំអតិថិជន ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១ សប្តាហ៍ តាមរយៈ៖

១. ទូរស័ព្ទៈ ០២៣ ៨៦២ ១១១

២. Facebook: facebook.com/ftbcambodia

៣. អុីមែលៈ customercare@ftbbank.com

សូមអរគុណចំពោះអតិថិជនទាំងអស់សម្រាប់ការអធ្យាស្រ័យ និងយោគយល់ ។